ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិត

Chia sẻ
(VOVworld) –  សេដ្ឋកិច្ចច្នៃប្រឌិតគឺជាផ្នែកសំខាន់មួយក្នុង
ខឿនសេដ្ឋកិច្ចឥណ្ឌូណេស៊ី ជាពិសេស ផ្នែកនេះទាក់ទាញ
 ១០% នៃកំលាំងពលកម្មរបស់ប្រទេសនេះ។
ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិត - ảnh 1
ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិត (Image: VNA)


(VOVworld) –  សេដ្ឋកិច្ចច្នៃប្រឌិតគឺជាផ្នែកសំខាន់មួយក្នុងខឿនសេដ្ឋកិច្ចឥណ្ឌូណេស៊ី
ជាពិសេស ផ្នែកនេះទាក់ទាញ ១០% នៃកំលាំងពលកម្មរបស់ប្រទេសនេះ។ ប្រធាន សមាគមបណ្ដាអាជីវករវ័យក្មេងឥណ្ឌូណេស៊ី លោក Chapter Rama Datau បានឲ្យ ដឹង
ថា៖ នាឆ្នាំ ២០១២ ផ្នែកសេដ្ឋកិច្ចនេះបានទាក់ទាញមនុស្សចំនួន ១២ លាននាក់
ស្រូបយក ១០,៦% នៃកំលាំងពលកម្មរបស់ប្រទេសនេះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបាន ដាក់ចេញគោលដៅនាពេលខាងមុខគឺ៖ ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិតនឹងទាក់ទាញ ២០% នៃកំលាំងពលកម្ម។ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Joko Widodo ទើបនឹង
ប្រកាសថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងបង្កើតស្ថាប័នមួយដែលមានភារកិច្ច អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចច្នៃប្រឌិតឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ