ឥណ្ឌូណេស៊ីពិចារណាលើ​ការ​ទិញប្រេងរ៉ែ​របស់​រុស្ស៊ី

Chia sẻ
(VOVWORLD) - កាសែត Financial Times នៅថ្ងៃទី១២ ខែកញ្ញា បានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កំពុងពិចារណា ចូលរួមជាមួយឥណ្ឌា និងចិន ក្នុងការទិញប្រេងរ៉ែពីរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសម្ពាធកាន់តែកើនឡើងពីតម្លៃថាមពលឡើងជណ្តើរ។
ឥណ្ឌូណេស៊ីពិចារណាលើ​ការ​ទិញប្រេងរ៉ែ​របស់​រុស្ស៊ី - ảnh 1ប្រភព៖ AFP/TTXVN

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅពេលដែលត្រូវបានសួរថា តើប្រទេសឥណ្ឌូនេស៊ីនឹងទិញប្រេងរ៉ែពីរុស្ស៊ីឬយ៉ាងណានោះ លោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ឥណ្ឌូនេស៊ីតែងតែពិចារណាលើគ្រប់ជម្រើសទាំងអស់។ ប្រសិន បើមានប្រទេសណាមួយផ្តល់ថ្លៃល្អជាង ពិតណាស់យើងនឹងពិចារណា”៕

មុននោះ ក្នុងខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានឲ្យដឹងថា រុស្ស៊ីបានដាក់ចេញតម្លៃប្រេងទាបជាង ៣០% បើប្រៀបធៀបនឹងទីផ្សារអន្តរជាតិ ។ លោកប្រធានាធិបតី Joko Widodo កំពុងពិចារណាលើសំណើនេះ ប៉ុន្តែនៅមានការខ្វែងគំនិតគ្នា ដោយសារមានការព្រួយបារម្ភថា ប្រទេសឥណ្ឌូណេស៊ីនឹងរងផលប៉ះពាល់ដោយបទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

 

ប្រតិកម្មទៅវិញ