ឥណ្ឌូណេស៊ីបានបញ្ជាក់ជាផ្លូវការអំពីករណីនាវាមុជទឹកត្រូវបានលិចបាត់ ដែលបណ្តាលឲ្យនាវិកចំនួន ៥៣ នាក់បានបាត់បងជីវិត

Chia sẻ
(VOVWORLD) - នាវាមុជទឹក KRI Nanggala-402 ដែលបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែមេសានៅឯនាយសមុទ្រកោះបាលី ត្រូវបានលិចបាត់ ហើយគ្មាននាវិកណាមួយរស់រានមានជីវិត ត្រូវបានរកឃើញនោះឡើយ។
ឥណ្ឌូណេស៊ីបានបញ្ជាក់ជាផ្លូវការអំពីករណីនាវាមុជទឹកត្រូវបានលិចបាត់ ដែលបណ្តាលឲ្យនាវិកចំនួន ៥៣ នាក់បានបាត់បងជីវិត - ảnh 1នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានចូលរួមក្នុងការស្វែងរកនាវាមុជទឹក KRI Nanggala-402 ដែលបាត់ខ្លួននៅឯ Banyuwangi នាថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

នាថ្ងៃទី ២៤ ខែមេសាប្ រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាថា នាវាមុជទឹក KRI Nanggala-402 ដែលបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែមេសានៅឯនាយសមុទ្រកោះបាលី ត្រូវបានលិចបាត់ ហើយគ្មាននាវិកណាមួយរស់រានមានជីវិត ត្រូវបានរកឃើញនោះឡើយ។ ឧបករណ៍ស្វែងរក បានកំណត់និងរកឃើញនាវាមុជទឹកនៅជម្រៅប្រហែល ៨៥០ ម៉ែត្រនៅនាយសមុទ្រនៃកោះបាលី។ ទីកន្លែងលិចបាត់របស់នាវានេះមានជម្រៅជ្រៅជាង ១,៥ ដងនៃជម្រៅអតិបរិមា ដែលអនុញ្ញាតឱ្យនាវាមុជទឹកនេះប្រតិបត្តិការ។ បញ្ហានេះបានពន្លត់ក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតរបស់នាវិកទាំងធស់ បន្ទាប់ពីការបម្រុងអុកស៊ីសែនរបស់ពួកគេត្រូវបានអស់ជាបណ្តើរៗ។ កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានឲ្យដឹងថាមូលហេតុនៃការលិចនាវាមុជទឹក KRI Nanggala គឺមិនទាន់ច្បាស់នៅឡើយទេ៕

ប្រតិកម្មទៅវិញ