ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានរំលោភលើការព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់

Chia sẻ

(VOVworld) – អ្នកនាំពក្យក្រសួងការពារប្រទេសឥណ្ឌា លោក S.N.Acharya បានឲ្យ
ដឹងថា៖ នារាត្រីថ្ងៃទី ១៧ សីហា ទាហានប៉ាគីស្ថានបានបន្តវាយប្រហារ តម្រង់ទៅ
លើប៉ុស្តរបស់កងទ័ពការពារព្រំដែនឥណ្ឌាតាមបណ្តោយខ្សែត្រួតពិនិត្យព្រំដែន
(LOC) នៅតំបន់ Poonch។ 

ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានរំលោភលើការព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ - ảnh 1
ទាហានប៉ាគីស្ថានបានបន្តវាយប្រហារ តម្រង់ទៅលើប៉ុស្តរបស់កងទ័ពការពារព្រំដែន
ឥណ្ឌាតាមបណ្តោយខ្សែត្រួតពិនិត្យ ព្រំដែន (LOC) (Image: Vietnam+)

(VOVworld) – អ្នកនាំពក្យក្រសួងការពារប្រទេសឥណ្ឌា លោក S.N.Acharya បានឲ្យដឹងថា៖ នារាត្រីថ្ងៃទី ១៧ សីហា ទាហានប៉ាគីស្ថានបានបន្តវាយប្រហារ តម្រង់ទៅលើប៉ុស្តរបស់
កងទ័ពការពារព្រំដែនឥណ្ឌាតាមបណ្តោយខ្សែត្រួតពិនិត្យព្រំដែន (LOC) នៅតំបន់ Poonch។ កំលាំងការពារព្រំដែនឥណ្ឌា ត្រូវឆ្លើយតបតវិញការវាយប្រហារពោលខាងលើ។ នាថ្ងៃទី
១៨ សីហា ភាគីឥណ្ឌាបានឲ្យទៀតថា៖ កំលាំងប៉ាគីស្ថាននៅព្រំដែនកំពុងស្វែងរកដំណើរ
ការវាយប្រហារថែមទៀត ប៉ុន្តែ កងទ័ពឥណ្ឌាត្រៀនខ្លួនជាស្រេចឆ្លើបតវិញ។ បណ្ដាការ
ប៉ះទង្កិចបានកើតមានឡើង ក្នុងតំបន់ LOC នាពេលថ្មីៗនេះ បានជះឥទ្ធិពលអាក្រក់
ដល់ការព្រមព្រៀងឈប់បាញ់ឆ្នាំ ២០០៣ រវាងឥណ្ដានិងប៉ាគីស្ថាន៕


ប្រតិកម្មទៅវិញ