ឥណ្ឌាកោតសរសើរចំពោះការរួមវិភាគទានដ៏សកម្មរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ

Chia sẻ

(VOVWORLD) - និយាយអំពីគំនិតផ្ដួចផ្ដើមដែលវៀតណាមបានស្នើឡើងនៅក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូត Tirumurti បានសង្កត់ធ្ងន់ថា វៀតណាមបានផ្ដល់អាទិភាពដល់ បញ្ហាសំខាន់មួយចំនួន ដូចជាជំរុញសេចក្ដីសម្រេចចិត្តអំពីការការពារហេដ្ឋារចនា សម្ព័ន្ធក្នុងជម្លោះ។ 

ឥណ្ឌាកោតសរសើរចំពោះការរួមវិភាគទានដ៏សកម្មរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ - ảnh 1លោកឯកអគ្គរដ្ឋទូត T.S.Tirumurti ប្រធានស្ថានបេសកកម្មឥណ្ឌាប្រចាំអ.ស.ប។ (រូបថត៖ TTXVN)
វៀតណាមនឹងបញ្ចប់ជាផ្លូវការបេសកម្មសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ២០២០-២០២១ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំអ.ស.បលោក ឯកអគ្គរដ្ឋទូត Tirumurti ប្រធានស្ថានបេសកកម្មឥណ្ឌាប្រចាំអ.ស.ប បានវាយតម្លៃ ខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ។ លោក បានបញ្ជាក់ថា វៀតណាមដើរតួនាទីដ៏សកម្មក្នុងក្រុមប្រឹក្សាសន្តិសុខ។ វៀតណាមនិង ឥណ្ឌាបានសហការយ៉ាងជិតស្និទ្ធនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺក្នុងឆ្នាំកន្លងទៅ។ ហើយវៀតណាមក៏សម្រេចបានជោគជ័យនៅពេលចូលកាន់តំណែងជាប្រធាន ក្រុម ប្រឹក្សាសន្តិសុខប្រចាំខែចំនួន២លើកផងដែរ។
និយាយអំពីគំនិតផ្ដួចផ្ដើមដែលវៀតណាមបានស្នើឡើងនៅក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូត Tirumurti បានសង្កត់ធ្ងន់ថា វៀតណាមបានផ្ដល់អាទិភាពដល់ បញ្ហាសំខាន់មួយចំនួន ដូចជាជំរុញសេចក្ដីសម្រេចចិត្តអំពីការការពារហេដ្ឋារចនា សម្ព័ន្ធក្នុងជម្លោះ។ វៀតណាមក៏បានចេញសេចក្ដីថ្លែងការណ៍ប្រធាន អំពីបញ្ហាគ្រាប់ បែកមីន ដែលដើរតួនាទីដ៏សែនសំខាន់ ជាពិសេសគឺក្នុងបរិបទដែលកម្លាំងភេរវកម្ម កំពុងសំដៅទៅលើកងកម្លាំងរក្សាសន្តិភាព។
ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបាននាំមកនូវជ្រុងសម្លឹងមើលដ៏សំខាន់ មួយ ក្នុងសម័យពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ ជាពិសេសគឺពាក់ព័ន្ធដល់បញ្ហា មីយ៉ាន់ម៉ា។ ឥណ្ឌា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងអស់របស់វៀតណាម ព្រោះប្រទេស ទាំងពីរជាប្រទេសអាស៊ី ហើយមានចំណុចដូចគ្នាជាច្រើនក្នុងបញ្ហានានាដែលជា អាទិភាពរួម៕

ប្រតិកម្មទៅវិញ