មន្រ្តីការបរទេសឥណ្ឌា Harsh Vardhan Shringla (រូបថត៖ theindiaobserver.com) |
កិច្ចសន្ទនានេះ គឺសំដៅសម្របសម្រួលកម្លាំងរបស់ប្រទេសនីមួយៗ ដើម្បីធានាតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព ដោយផ្អែកលើច្បាប់ផងដែរ។នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងបីបានឯកភាពគ្នារក្សាយន្តការធ្វើការនេះជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងវិធានការប្រយុទ្ធប្រឆាំងជំងឺនេះនៅតាមប្រទេសនីមួយៗ។ លើសពីនេះទៅទៀត ប្រទេសទាំងបីក៏បានធ្វើការពិភាក្សាអំពីកិច្ចសហប្រតិប្តិការលើវិស័យធនធានសមុទ្រសកលលោក និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងផ្សេងៗទៀត រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីនិងតំបន់ដូចជា ជាមួយអាស៊ាន សមាគម ប្រទេសដែលជាប់សមុទ្រប៉ាស៊ីហ្វិក (IORA) និងក្រុមប្រឹក្សាមហាសមុទ្រឥណ្ឌាផងដែរ៕