ក្បួនរថយន្តយោធាឥណ្ឌាធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ (រូបថត៖ AFP / VNA) |
កាសែត Hindustand Times ចុះ ថ្ងៃទី ៣ ខែកក្កដាបានឲ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការរៀបចំកិច្ចសន្ទនាជាបន្តថ្នាក់មេបញ្ជាការយោធា គឺជាលទ្ធផលជាក់ស្ដែងតែមួយគត់ ក្រោយពីកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៃយន្តការ ការងារដើម្បីពិគ្រោះយោបល់ និងសម្របសម្រួល (WMCC) ស្ដីពីបណ្ដាបញ្ហាព្រំដែនកាលពីថ្ងៃទី ២៥ ខែមិថុនាកន្លងទៅ។
សូមបញ្ជាក់ថាភាពតានតឹងនៅតាមព្រំដែនរវាងឥណ្ឌានិងចិនបានឡើងជណ្ដើរឡើងវិញកាលពីដើមខែឧសភា ឆ្នាំ ២០២០ ក្នុងបរិបទដែលភាគីទាំងពីរបានបង្កើនការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ និងអាវុធធន់ធ្ងន់នៅតាមតំបន់ព្រំដែន៕