ឥណ្ឌា ចិនពិចារណាដកកងទ័ពចេញពីតំបន់ជម្លោះនៅតាមព្រំដែន

Chia sẻ
(VOVWORLD) - គណៈប្រតិភូទាំងពីរបានរួមគ្នាវាយតម្លៃលើស្ថានភាពនៅតាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) នៅតំបន់ភាគខាងលិចនៃព្រំដែនឥណ្ឌា-ចិន ហើយ ពិភាក្សាអំពីសំណើដកកងទ័ពនៅបណ្ដាតំបន់ជម្លោះនៅសេសសល់។
ឥណ្ឌា ចិនពិចារណាដកកងទ័ពចេញពីតំបន់ជម្លោះនៅតាមព្រំដែន - ảnh 1រូបថត៖ Global Times

ក្នុងកិច្ចប្រជុំលើកទី ២៦ នៃយន្តការការងារពិគ្រោះ និងសម្របសម្រួលបញ្ហាព្រំដែនទ្វេភាគី (WMCC) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២ កុម្ភៈនៅទីក្រុងប៉េកាំង ចិននោះ  ឥណ្ឌា និងចិនបានបើកកិច្ចប្រជុំពិចារណាលើការដកទ័ពចេញពីទីតាំងជម្លោះនៅសល់នៅ តំបន់ព្រំដែន តាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC)។ នេះជាកិច្ចប្រជុំអនឡាញដើមដំបូងរវាងប្រទេសទាំងពីរចាប់ពីខែកក្កដា ឆ្នាំ ២០១៩។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូទាំងពីរបានរួមគ្នាវាយតម្លៃលើស្ថានភាពនៅតាមខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) នៅតំបន់ភាគខាងលិចនៃព្រំដែនឥណ្ឌា-ចិន ហើយ ពិភាក្សាអំពីសំណើដកកងទ័ពនៅបណ្ដាតំបន់ជម្លោះនៅសេសសល់។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា កិច្ចពិភាក្សានានាត្រូវបានអនុវត្តន៍ដោយបើកចំហ ហើយមានលក្ខណៈស្ថាបនាជាមួយនឹងគោលដៅស្ដារ សន្តិភាព និងស្ថិរភាពឡើងវិញនៅតាមបណ្តោយ LAC ហើយជួយសម្រួលដល់ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឥណ្ឌានិងចិនក៏បានឯកភាពគ្នាថែរក្សាកិច្ចពិភាក្សាតាមរយៈកាណាល់យោធា និងការទូត ដើម្បីសម្រេចឲ្យបានគោលដៅរបស់ភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ