កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (រូបថត៖ Reuters / vov.vn) |
កិច្ចចរចារនៅតាមព្រំដែនរវាងមេបញ្ជាការកងពលតូចលេខ ១៤ ដែលឈរជើងនៅ Leh របស់យោធាឥណ្ឌា លោកឧត្តមសេនីយ៍ទោ Harinder Singh និងលោកឧត្តមសេនីយ៍ទោ Liu Lin មេបញ្ជាការតំបន់យោធភូមិភាគ Xinjiang ខាងត្បូង នៃ កងទ័ពរំដោះប្រជាជន ចិន (PLA) បានប្រព្រឹត្តិទៅនាថ្ងៃទី ២២ ខែមិថុនា ។នៅក្នុងជំនួប ដែលអូសបន្លាយក្នុងរយៈពេល ១១ ម៉ោងនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបន្ធូរស្រាលភាពតានតឹងនៅ Ladakh ដែលផ្តើមចេញពីការពង្រឹងយោធាចិននៅទីនេះ។
គួរកត់សម្គាល់ថា នេះគឺជាជំនួបលើកទី ២រវាងមន្ត្រីការពារជាតិថ្នាក់ឧត្តមសេនីយ៍រវាងចិន និងឥណ្ឌាក្នុងរយៈពេល ១ សប្ដាហ៍កន្លងទៅ៕