ជាប់ចំណាត់ថ្នាក់លេខ ២ គឺក្រុមកីឡារបស់ចិនដែលទទួលបានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង។ ក្រុមអូស្ត្រាលីឈរលំដាប់លេខ៣ ដោយឈ្នះមេដាយមាស៦គ្រឿង និងមេដាយប្រាក់៤គ្រឿង។ ប្រទេសម្ចាស់ផ្ទះបារាំងជាប់ចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយមាស៥ គ្រឿងមេដាយប្រាក់៩ គ្រឿងនិងសំរឹទ្ធ៤គ្រឿង។
អត្តពលិកជប៉ុនឈ្នះមេដាយមាសក្នុងប្រភេទកីឡាកាយសម្ព័ន្ធសិល្បៈក្រុមបុរសនៅឯអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។ រូបថត៖ THX/TTXVN |
នាថ្ងៃទី ៣០ ខែកក្កដា ការងាររៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានបង្កភាពចម្រូងចម្រាសម្តងទៀត នៅពេលដែលការប្រកួតកីឡាទ្រីយ៉ាត្លុង (Triathlon) ផ្នែកបុរស ត្រូវបានពន្យារពេលត្រឹមតែប៉ុន្មានម៉ោងមុននឹងការចាប់ផ្តើម ដោយសារតែការធ្វើតេស្តលើគុណភាពទឹកទន្លេសែន (Seine) បានបង្ហាញពីកម្រិតបំពុលខ្ពស់។
ឧប្បត្តិហេតុនេះ បានកើតឡើងក្នុងបរិបទនៃភ្លៀងធ្លាក់ខ្លាំងលើទីក្រងប៉ារីសនាប៉ុន្មានថ្ងៃកន្លងទៅ ដោយបានជន់លិចប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ ដោយនាំយកទឹកកខ្វក់ចូលទៅក្នុងទន្លេសែន។ មុននោះ គណៈកម្មការរៀបចំ ក៏បានលុបចោលវគ្គហ្វឹកហ្វាត់នៅទន្លេសែន នាថ្ងៃទី ២៨ និង ២៩ ខែកក្កដា ដោយមានការព្រួយបារម្ភអំពីប្រភពទឹកមិនមានសុវត្ថិភាព។ គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ប្រសិនបើគុណភាពទឹកទន្លេមិនបំពេញតាមស្តង់ដារ ពួកគេនឹងដាក់ពង្រាយ "ផែនការ B" ដោយពន្យារពេលកាលវិភាគនៃការប្រកួតហែលទឹករយៈពេលពីរបីថ្ងៃ ឬផ្លាស់ប្តូរទីកន្លែងទៅកាន់ទន្លេ Marne ដែលឆ្លងកាត់ទីក្រុង Vaires-sur-Marne នៅភាគខាងកើតនៃទីក្រុងប៉ារីស៕