អំឡុងពេល ៨២ ថ្ងៃ វៀតណាមមិនមានការឆ្លង nCoV នៅក្នុងសហគមន៍ទេ

Chia sẻ
(VOVWORLD) - រហូតមកដល់បច្ចុប្បន្ន មានករណីដែលវិជ្ជមាននឹងវីរុស SARS-CoV-2 ចំនួន ៣៤១/៣៦៩ ករណី នៅវៀតណាម ត្រូវបានរាយការណ៍ថា បានជាសះស្បើយពីជំងឺនេះ ដែលស្មើនឹង ៩២,៤% នៃចំនួនករណីសរុប។

យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺឆ្លង COVID-19  នៅព្រឹកថ្ងៃទី ៧  ខែកក្កដា បានឲ្យដឹងថា ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែមេសា ដល់ម៉ោង ៦ ព្រឹកថ្ងៃ ៧ ខែកក្កដា វៀតណាមបានឆ្លងកាត់រយៈពេល ៨២ ថ្ងៃដោយគ្មានករណីឆ្លងរាលដាលនៅក្នុងសហគមន៍។ មានអ្នកជំងឺឆ្លង COVID-19 សរុប ២២៩ ករណី ដែលចូលមកវៀតណាមត្រូវបានដាក់នៅដាច់ដោយឡែកមួយកន្លែង  ហេតុដូច្នេះ មិនអាចឆ្លងរាលដាលដល់សហគមន៍បានឡើយ។ រហូតមកដល់បច្ចុប្បន្ន មានករណីដែលវិជ្ជមាននឹងវីរុស SARS-CoV-2 ចំនួន ៣៤១/៣៦៩ ករណីនៅវៀតណាម ត្រូវបានរាយការណ៍ថា បានជាសះស្បើយពីជំងឺនេះ ដែលស្មើនឹង ៩២,៤% នៃចំនួនករណីសរុប។ ពុំមានអ្នកស្លាប់ពី COVID-19 ទេ។ នៅមានអ្នកជំងឺ COVID-19 ចំនួន ២៨ នាក់កំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពប្រកបដោយស្ថានភាពស្ថេរភាព។

បន្ទាប់ពីត្រូវបានប្រកាសចេញថាជាសះស្បើយពី COVID-19 អ្នកបើកយន្តហោះជាបុរសអង់គ្លេស នៅតែស្នាក់នៅក្នុងមន្ទីរពេទ្យ Cho Ray ដើម្បីស្តារកាយសម្បទាឡើងវិញ ដើម្បីអាចធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី ១២ ខែកក្កដា។ តាមគម្រោង នៅថ្ងៃទី ១១ ខែកក្កដា គណៈកម្មការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19  និងមន្ទីរពេទ្យជោរៃនឹងធ្វើការពិនិត្យចុងក្រោយលើបញ្ហាទាំងអស់ដែលទាក់ទងនឹងសុខភាពរបស់អ្នកបើកយន្តហោះរូបនេះមុនពេលជូនលោកមាតុភូមិនិវត្តន៍៕

ប្រតិកម្មទៅវិញ