|
ពិធីអុជទៀនបួងសួងឲ្យជនរងគ្រោះនៅលើយន្តហោះ MS៨០៤ នៅទីក្រុងគែកាលពីថ្ងៃទី២៤ ឧសភា (រូបថត៖AFP/TTXVN) |
(VOVworld) - គណៈកម្មាធិការស៊ើបអង្កេតអេហ្ស៊ីបនាថ្ងៃទី២៤ ឧសភា បានឲ្យដឹង
ថា យន្តហោះ MS៨០៤ របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលត្រូវបានធ្លាក់
ចូលក្នុងសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី១៩ ឧសភាកន្លងទៅ មិនរងបញ្ហាបច្ចេក
ទេសណាមួយមុនពេលហោះហើរនៅព្រលានយន្តហោះ Charles de Gaulle នៅរដ្ឋ
ធានីប៉ារីស ប្រទេសបារាំងឡើយ។តាមប្រភពព័ត៌មានពោល ខាងលើថា យន្តហោះ
នេះបានមិនទាក់ទងជាមួយស្ថានីយ៍ត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាសអេហ្ស៊ីបទេ
ប៉ុន្តែបុគ្គលិកនៃស្ថានីយ៍នៅឃើញយន្តហោះនេះនៅលើ អេក្រង់រ៉ាដានៅតំបន់
ព្រំដែនរវាងដែនអាកាសអេហ្ស៊ីបនិងក្រិច។មួយនាទីក្រោយពីចូលក្នុងដែនអាកាស
អេហ្ស៊ីប យន្តហោះនេះបានបាត់ខ្លួនប៉ុន្តែមិនប្ដូរទិសហោះ ហើរនៅអេក្រង់រ៉ាដា
ឡើយ។
នាថ្ងៃដដែល ក្រុមអ្នកជំនាញកោសល្យវិច្ច័យអេហ្ស៊ីបបានចាប់ផ្ដើមប្រមូលផ្ដុំ
សំណាក ADN របស់សាច់ញ្ញាតិ្តអ្នកធ្វើដំណើរនៅយន្តហោះ MS៨០៤ដើម្បីជួយ
កំណត់អត្តសញ្ញាណសាកសពជនរងគ្រោះ៕