|
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (ស្ដាំ)និងរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប
លោក Sameh Shoukry (រូបថត៖EPA/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry នៅជំនួបសន្ទនា
ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងឱកាសបំពេញទស្សន
កិច្ចនៅទីក្រុង Ramallah របស់ប៉ាឡេស្ទីន នាថ្ងៃទី២៩ មិថុនា បាន អះអាងថា បញ្ហា
ប៉ាឡេស្ទីនជានិច្ចកាលជាអាទិភាពចម្បងរបស់អេហ្ស៊ីប។អ្នកនាំ ពាក្យក្រសួងការ
បរទេសអេហ្ស៊ីបលោក Ahmed Abu Zeid បានឲ្យដឹងថា រដ្ឋមន្រ្តី លោក Shoukry បាន
បញ្ជូនលិខិតរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ទៅដល់សម
ភាគីប៉ាឡេស្ទីនលោក Abbas ដើម្បីសំដែងនូវសាមគ្គី ភាពនិងការគាំទ្រចំពោះ
ប្រជាជនប៉ាឡេស្ទីន។លោក Shoukry បានអះអាងជាថ្មី ម្ដងទៀតនូវការសន្យារបស់
អេហ្ស៊ីបដោយជួយឧបត្ថម្ភសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើត
រដ្ឋឯករាជ្យមួយតាមខ្សែព្រំដែនឆ្នាំ១៩៦៧ដោយមានរដ្ឋធានីជា Jerusalem ខាងកើត៕