អេហ្ស៊ីបស្នើផ្គត់ផ្គង់អគ្គីសនីសំរាប់តំបន់ Gaza ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិ បត្តិការសន្តិសុខ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា អេហ្ស៊ីបបានស្នើផ្គត់ផ្គង់អគ្គីសនីសំរាប់តំបន់ Gaza របស់ប៉ាឡេស្ទីនសំដៅជាថ្នូរនឹងកិច្ចសហប្រតិបត្តិការនៅតំបន់ខ្សែព្រំដែន សំដៅប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ 
អេហ្ស៊ីបស្នើផ្គត់ផ្គង់អគ្គីសនីសំរាប់តំបន់ Gaza ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិ បត្តិការសន្តិសុខ - ảnh 1 អេហ្ស៊ីបស្នើផ្គត់ផ្គង់អគ្គីសនីសំរាប់តំបន់ Gaza ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិ បត្តិការសន្តិសុខ

(VOVworld) – នាថ្ងៃទី ១៣ មិថុនា អេហ្ស៊ីបបានស្នើផ្គត់ផ្គង់អគ្គីសនីសំរាប់តំបន់ Gaza របស់ប៉ាឡេស្ទីនសំដៅជាថ្នូរនឹងកិច្ចសហប្រតិបត្តិការនៅតំបន់ខ្សែព្រំដែន សំដៅប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ សេចក្តីប្រកាសនេះរបស់ភាគីអេហ្ស៊ីបត្រូវបាន នាំចេញបន្ទាប់ពីអ៊ីស្រាអែលបានសម្រេចកាត់បន្ថយ ៤០% ប្រភពអគ្គីសនីសំរាប់ តំបន់ Gaza នាថ្ងៃទី ១២ មិថុនា ដែលកំពុងត្រូវបានហ៊ុំព័ទ្ទ សំដៅឆ្លើយតបនឹង «តម្រូវការ» របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas។ មុននេះ រដ្ឋអំណាចជនជាតិប៉ាឡេស្ទីន (PNA) បានប្រកាសនឹងបង់ ៦០% វិក័យបត្រអគ្គីសនីរបស់តំបន់ Gaza ដែលមានតំលៃជិតនឹង ៧ លានដុល្លាអាមេរិកក្នុងមួយខែ ជំនួសឲ្យតំលៃសរុបគឺ ១១ លាន ៣០០ ម៉ឺន ក្នុងមួយខែមុននេះ៕ 

ប្រតិកម្មទៅវិញ