អេហ្ស៊ីបរារាំងបានឧបាយកលបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់អឺរ៉ុប |
មជ្ឈដ្ឋានមន្រ្តីអេហ្ស៊ីប នាថ្ងៃទី ១៩ សីហា រារាំងបានឧបាយកល បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤៧ នាក់ ទៅកាន់អឺរ៉ុប តាមរយៈសមុទ្រមេឌីទែរ៉ាណេ។ ប៉ូលីសបានចាប់ខ្លួនអ្នកជួញដូរមនុស្ស ចំនួន ២ នាក់ ដែលសង្ស័យថាបានរៀបចំករណីឆ្លងដែនខុសច្បាប់នៅក្នុងខេត្ត Kafr El-Sheikh នៃតំបន់ដីសណ្ដទន្លេ Nile។ មេគំនិតទទួលបានលុយពីជនអន្តោរប្រវេសន៍រួមទាំងជនបរទេស និងជនអេហ្ស៊ីបផងដែរ មុនពេលពួកគេជិះទូកនេសាទទៅទ្វីបអឺរ៉ុប។ជនអន្តោប្រវេសន៍ទាំងនោះ រួមមានជនបរទេសចំនួន ២១ នាក់ និងជន អេហ្ស៊ីបចំនួន ២៦ នាក់៕