|
អេហ្ស៊ីបរឹបអូសបណ្ដាមូលនិធិរបស់អតីតប្រធានាធិបតី Morsi និងសមាជិក ទាំង ២០០ នាក់នៃអង្គការភាតរៈឥស្លាម (VNA) |
(VOVworld) – គេហទំព័រណ៍អេឡិចត្រូនិកជាតិអេហ្ស៊ីប Al Ahram បានឲ្យ
ដឹងថា៖ នាថ្ងៃទី ១៤ សីហា តុលាការមួយរបស់អេហ្ស៊ីបបានចេញសាលក្រម
រឹបអូសរាល់មូលនិធិរបស់អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed
Morsi និងសមាជិកចំនួន ២ រយនាក់របស់អង្គការភាតរៈឥស្លាម (MB)
ពីការចោទប្រកាន់ លោក Morsi និងសមាជិកទាំងនេះគឺជាភេរវជន។
សាលក្រមពោលខាងលើទាក់ ទិនដល់ការចោទប្រកាន់ លោក Morsi
ពីបទលេចធ្លាយព័ត៌មានសម្ងាត់សំរាប់ ចលនាឥស្លាម Hamas របស់
ប៉ាឡេស្ទីន ប៉ុន្តែ សាលក្រមនេះមិនរួមមានបណ្ដា សមាជិករបស់គ្រួសារ
លោកទេ។ មុននោះ មូលនិធិរបស់ក្រុមហ៊ុន អង្គភាពអាជី វកម្មមួយ
ចំនួនដែល MB គ្រប់គ្រង ដូចជា ផ្សារទំនើបនិងសាលារៀនឯកជន
ក៏ត្រូវបានរឹបអូស ផងដែរ៕