(VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្នុងជំនួបនៅទីក្រុងកែ អេហ្ស៊ីប ប្រធានាធិបតី
អេហ្ស៊ីប លោក Mohamed Morsi និងសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas បានពិភាក្សាអំពីរាល់ការខំប្រឹងប្រែងចាប់ផ្តើមដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ
ឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលកំពុងត្រូវបានផ្អាក់។ ទន្ទឹម នឹងនោះ
ថ្នាក់ដឹកនាំទាំង ២ រូប ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់
អ៊ីស្រាអែលតម្រង់ទៅលើ Jerusalem និងអំពាវនាវឲ្យ Tel Aviv បញ្ឈប់ ភ្លាមមួយរំពេចទ
ង្វើរំលោភលើបណ្ដាសន្ធិសញ្ញាអន្តរជាតិ។ មុននោះ នាថ្ងៃទី ១៤ ឧសភា ភាគី Fatah
និង ភាគី Hamas ទទួលបានការព្រមព្រៀងអំពី ការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ
នៅប៉ាឡេស្ទីន។ នេះគឺជារបត់ដ៏សែន សំខាន់ក្នុងដំណើរសម្រុះសម្រួលជាតិនៅ
ប៉ាឡេស្ទីន បន្ទាប់ពីវង់ចរចារសន្តិភាព ជាច្រើនទទួលបរាជ័យ៕