អេហ្ស៊ីបបញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

Chia sẻ
(VOVWORLD) - នាវេលាម៉ោង ៩ យប់ ថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) មណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអេហ្ស៊ីបបានបិទទ្វារ បន្ទាប់ពីការបោះឆ្នោតក្នុងរយៈពេល ២ ថ្ងៃ។ 
អេហ្ស៊ីបបញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា - ảnh 1 អ្នកបោះឆ្នោតនៅអេហ្ស៊ីប

ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោតជាតិ អេហ្ស៊ីប លោក Lasheen Ibrahim បានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការរំលោភឬបញ្ហាធំណាមួយប៉ះពាល់ដល់លក្ខណៈមិនត្រឹមត្រូវនៃសន្លឹកឆ្នោតឡើយ។ ទន្ទឹមនឹងនេះ គ្មានការចោទប្រកាន់ទាក់ទងនឹងដំណើរការបោះឆ្នោត រឺការរំលោភបំពាននៅមណ្ឌលបោះឆ្នោតឡើយ។

ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតនឹងជ្រើសរើសមនុស្សចំនួន ៣០០ នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន ៧៨៧ នាក់ ក្នុងព្រឹទ្ធសភា។ ប្រជាជនអេហ្ស៊ីបប្រមាណ ៦៣ លាននាក់មានសិទ្ធិបោះឆ្នោត។ តាមការរំពឹងថា លទ្ធផលនៃការបោះឆ្នោតជុំទី ១ នឹងត្រូវប្រកាសនៅថ្ងៃទី ១៩ ខែសីហា៕

ប្រតិកម្មទៅវិញ