អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី៧កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ - ảnh 1អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ 

នៅក្នុងជំនួប នេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា នឹងបញ្ជាណែនាំឲ្យស្ថាប័នមាន សមត្ថកិច្ចនានារបស់វៀតណាម រួមសហ ការជាមួយភាគីអេហ្ស៊ីប ជម្រុញការអនុវត្ត រាល់ការសន្យារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅ នាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លារអាមេរិកយ៉ាងឆាប់ៗ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យអេហ្ស៊ីប បង្កលក្ខណៈងាយ ស្រួលដើម្បីសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមទៅស្វែងរកឱកាសវិនិយោគលើ វិស័យប្រេងឧស្ម័ននិងផ្តល់សេវាកម្មទាក់ទិនដល់វិស័យប្រេងឧស្ម័ននៅ អេហ្ស៊ីប។ លោកក៏បានស្នើ ប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ធ្វើការស្រាវជ្រាវ អំពីសកម្មភាពរបស់លោកប្រធាន ហូជីមិញនៅអេហ្ស៊ីប និងចាត់ទុកនេះជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លាក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ យល់ស្របនឹងខ្លឹមសារសហប្រ តិបត្តិការដែលនា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើកឡើងនោះ ប្រធានាធិប តីអេហ្ស៊ីប លោក El-Sisi បានឲ្យដឹងថា អេហ្ស៊ីបជាច្រកទ្វារសម្រាប់ទំនិញវៀតណាម  ជ្រៀតចូលទីផ្សារអាហ្វ្រិកនិងមជ្ឈឹមបូព៌ា។

        ក្នុងជំនួបសវនការជាមួយប្រធានាធិបតីអេហ្ស៊ីប លោក El-Sisi ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាម នឹងបង្កើនការអភិវឌ្ឍន៍ទំនាក់ទំនងការទូតសភាជាមួយអេហ្ស៊ីប។ ក្នុងពេលជាមួយ គ្នានោះ ប្រធានាធិបតីអេហ្ស៊ីបបានសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកនិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងថ្ងៃដដែល ប្រ ធានាធិបតីអេហ្ស៊ីប លោក El-Sisi និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញជាអធិបតី វេទិកាសហគ្រាសវៀត ណាមអេសហ្ស៊ីប។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាម នឹងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីជួយសហគ្រាសទាំងពីរសហការធ្វើអាជីវកម្ម សំដៅខិតខំប្រឹងប្រែងទទួលឲ្យបានប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ ពាន់ លាន ដុល្លារអាមេរិក។ រីឯខ្លួនវិញ ប្រធានាធិបតីអេហ្ស៊ីប លោក El-Sisi បានសម្តែងនូវការ ស្វាគមន៍ទទួលអាជីវករនិងវិនិយោគិនវៀតណាម កសាងទំនាក់ទំនងដៃគូសេដ្ឋកិច្ច ជាមួយដៃគូអេហ្ស៊ីបលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ