អេហ្ស៊ីបនិងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម |
(VOVworld) – នាថ្ងៃទី ២ ធ្នូ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និងរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក James Mattis បានជួបសន្ទនានៅទីក្រុងកែរដើម្បីពិភាក្សាអំពី វិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីពិសេសលើវិស័យយោធា ការប្រយុទ្ធប្រ ឆាំងនឹងលទិ្ធភេរវកម្មនិងការសា្តរឡើងវិញស្ថិរភាពនៅមជ្ឈមបូព៌ារ។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យវិមានប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងថា៖ ក្នុងជំនួបនេះ លោក El-Sisi បានលើកកំពស់ទំនាក់ទំនងយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីបសង្កត់ធ្ងន់ទៅលើការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេសគឺយោធា។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈ របស់អេហ្ស៊ីបដូចសរសរស្នូលមួយក្នុងស្ថិរភាពនៅមជ្ឈឹមបូព៌ារ ព្រមទាំង សង្តែងការគាំទ្រ ចំពោះប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មផងដែរ៕