អេហ្ស៊ីបនិងអ៊ីតាលីសន្យាសហប្រតិបតិ្តការប្រឆាំងភេរវកម្ម

Chia sẻ
(VOVworld) - រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក​ Sameh
 Shoukry បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួម
និងគាំទ្រការតស៊ូប្រឆាំងភេរវកម្មនៅប្រទេសនេះ។
អេហ្ស៊ីបនិងអ៊ីតាលីសន្យាសហប្រតិបតិ្តការប្រឆាំងភេរវកម្ម - ảnh 1
ទីកើតហេតុការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តនៅស្ថានកុងស៊ុលអ៊ីតាលី
ប្រចាំនៅទីក្រុង Cairo (រូបថត៖AFP/Vietnamplus)

(VOVworld) - នាថ្ងៃទី១៣ កក្កដា នៅសន្និសីទកាសែតរួមរវាងរដ្ឋមន្រ្តីការបរទេស
អេហ្ស៊ីបនិងអ៊ីតាលី ភាគីទាំង២បានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបតិ្តការប្រឆាំង
ភេរវកម្ម​ ក្រោយពីកើតមានឡើងករណីវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត
តម្រង់ទៅលើស្ថានកុងស៊ុលអ៊ីតាលីប្រចាំនៅរដ្ឋធានី Cairo នាថ្ងៃទី១១ កក្កដា ដែល
បណ្ដាលឲ្យមនុស្ស១នាក់ស្លាប់និង១០នាក់ទៀតរងរបួស។រដ្ឋមន្រ្តី ការបរទេស
អេហ្ស៊ីបលោក​ Sameh Shoukry បានអំពាវនាវឲ្យសហគមន៍អន្តរ ជាតិចូលរួមនិង
គាំទ្រការតស៊ូប្រឆាំងភេរវកម្មនៅប្រទេសនេះ។ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេស
អ៊ីតាលីលោក Paolo Gentiloni បានអះអាងនូវការគាំទ្រយ៉ាង ខ្លាំងក្លារបស់រ៉ូមចំពោះ
ការតស៊ូប្រឆាំងភេរវកម្មរបស់អេហ្ស៊ីប ព្រមទាំងសង្កត់ធ្ងន់ ថា ប្រទេសទាំង២នឹង
បន្តកិច្ចសហប្រតិបតិ្តការសំដៅប្រឆាំងភេរវកម្មក៏ដូចជាធានា សន្តិភាពផងដែរ។

គិតមកដល់ពេលនេះនៅមិនទាន់កំណត់បានកម្លាំងណាទទួល ខុសត្រូវអំពីការ
វាយប្រហារដោយគ្រប់បែកដាក់ក្នុងរថយន្តពោលខាងលើឡើយ។នេះជាការ
វាយប្រហារដំបូងតម្រង់ទៅលើស្ថានប័នតំណាងការទូតបរទេសប្រចាំនៅទីក្រុង
Cairo តាំងពី ការធ្វើរដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតី Mohamed Morsi នាដើមខែ
កក្កដា ឆ្នាំ២០១៣មក៕

ប្រតិកម្មទៅវិញ