អេហ្ស៊ីបចេញសេចក្តីជូនដំណឹងអំពីការបំផ្ទុះសំដៅទៅលើឡានក្រុងដឹកភ្ញៀវទេសចរ |
នៅលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់ក្រសួងមហាផ្ទៃអេហ្ស៊ីបបានឲ្យដឹងថា ឧបករណ៍ផ្ទុះបានបំបែកកញ្ចក់ឡានក្រុងដែលដឹកភ្ញៀវទេសចរចំនួន ២៥ នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូង។ ជនរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីថែទាំនិងព្យាបាល។ គួរបញ្ជាក់ថា មុននេះមានប្រភពព័ត៌មានអំពីសន្តិសុខមួយចំនួនបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សចំនួន ១៤ នាក់ត្រូវបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតខ្សែផ្លូវនៃតំបន់ហ្គីហ្សា។ យោងតាមទូរទស្សន៍ជាតិអេហ្ស៊ីបបានអះអាងថា មានពលរដ្ឋអេហ្ស៊ីប ចំនួន ៤ នាក់ នៅក្នុងឡាននៅក្បែរកន្លែងកើតហេតុនោះ ក៏រងរបួសផងដែរ៕