អេហ្ស៊ីបកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃចំពោះជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្ម

Chia sẻ
(VOVworld) - ករណីវាយប្រហារដោយគ្រាប់បែកភេរវ
កម្មតម្រង់ទៅលើបណ្ដា វិហារកាតូលិកនៅអេហ្ស៊ីប
កាលពីថ្ងៃទី៩ មេសា បានបណ្ដាលឲ្យ ចំនួនអ្នកស្លាប់
និងរងរបួសឡើងដល់ទៅ១៧០នាក់។
អេហ្ស៊ីបកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃចំពោះជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្ម - ảnh 1
បុគ្គលិកសន្តិសុខធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីវាយប្រហារនៅវិហារ Tanta
 (រូបថត៖EPA/TTXVN)

(VOVworld) - ករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មតម្រង់ទៅលើបណ្ដា
វិហារកាតូលិកនៅអេហ្ស៊ីបកាលពីថ្ងៃទី៩ មេសា បានបណ្ដាលឲ្យ ចំនួនអ្នកស្លាប់និង
រងរបួសឡើងដល់ទៅ១៧០នាក់។ករណីបំផ្ទុះគ្រាប់បែកវិហារកាតូលិកនៅទីក្រុង
Alexandria បណ្ដាលឲ្យមនុស្សចំនួន១៧នាក់ស្លាប់និង ៤៨នាក់រងរបួស។ករណីវាយ
ប្រហារមុននោះ តម្រង់ទៅលើវិហារកាតូលិកនៅទីក្រុង Tanta បណ្ដាលឲ្យមនុស្ស
ប្រមាណ២៨នាក់ស្លាប់និង៧៨នាក់រងរបួស។តាមខ្សែ វីដេអូនៅកន្លែងកើតហេតុសរ
ឲ្យឃើញថា ករណីវាយប្រហារទាំងពីរនេះជាករណី វាយប្រហារអត្តឃាត។សាខា
នៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) នៅអេហ្ស៊ីបបាន បញ្ជាក់នូវការទទួលខុសត្រូវ
ចំពោះករណីវាយប្រហារទាំងពីរពោលខាងលើ ហើយគំរាមកំហែងថា នឹងអនុវត្ត
បន្ថែមការវាយប្រហារផ្សេងៗទៀត។រដ្ឋអំណាច អេហ្ស៊ីបបានបង្កើនសន្តិសុខនៅ
លើទូទាំងប្រទេស ប្រកាសការកាន់ទុក្ខថ្នាក់ជាតិ ក្នុងរយៈពេល៣ថ្ងៃ ហើយប្រកាស
ស្ថានភាពគ្រោះអាសន្នក្នុងរយៈពេល៣ខែ ក៏ដូចជាបង្កើតក្រុមប្រឹក្សាកំពូលប្រឆាំង
លទ្ធិភេរវកម្មនិងលទ្ធិជ្រុលនិយម៕

ប្រតិកម្មទៅវិញ