នាវាមុជទឹក ARA SAN JUAN ត្រូវបានស្វែងរកនៅមហាសមុទ្រអាត្លង់ទិក |
លោក Mauricio Macri បានអះអាងថា ការពលីជីវិតរបស់នាវិកដ៏អង់អាចក្លាហានទាំងនេះ បានសរឲ្យឃើញពីការបូជាជីវិតដើម្បីការពារប្រទេសជាតិ និងនេះគឺជាការខាតបង់យ៉ាងធំធេងសំរាប់គ្រួសារនិងមាតុភូមិ ហើយចាំបាច់ត្រូវទទួលស្គាល់នូវគុណបំណាច់ទាំងនោះយ៉ាងសក្តិសមផងដែរ។ នាបច្ចុប្បន្ន ដំណាក់កាលថ្មីមួយបានចាប់ផ្តើមរៀបចំឡើងដើម្បីធ្វើការស៊ើបអង្កេតអំពីការពិតដែលបានកើតឡើងចំពោះនាវាមុជទឹក ARA SAN JUAN ដូចជារដ្ឋាភិបាលបានសន្យាផងដែរ។
មុននោះ កងទ័ពជើងទឹកអាហ្សង់ទីនបានជូនដំណឹងថាគេបានកំណត់ទីតាំងនៃនាវាមុជទឹក ARA San Juan ដែលបាត់ខ្លួនរួមជាមួយនឹងនាវិក ៤៤ នាក់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅដែនសមុទ្រខាងត្បូងនៃមហាសមុទ្រអាត្លង់ទិច ៕