អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះនៅរដ្ឋធានីកាប៊ុល បណ្តាលឲ្យមនុស្សស្លាប់ និង​រងរបួស​ជាច្រើន

Chia sẻ
(VOVWORLD) - ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Tolonews បានដកស្រង់ប្រភពព័ត៌មានពីប៉ូលីសទីក្រុងកាប៊ុល បានឲ្យដឹងថា ការបំផ្ទុះបានកើតឡើងនាវេលាថ្ងៃត្រង់ថ្ងៃដដែល។
អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះនៅរដ្ឋធានីកាប៊ុល បណ្តាលឲ្យមនុស្សស្លាប់ និង​រងរបួស​ជាច្រើន - ảnh 1ការបំផ្ទុះនៅរដ្ឋធានីកាប៊ុល បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើន

យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះដែលបានរង្គើរតំបន់លំនៅដ្ឋាន Dehmazang ក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២១ ខែកញ្ញា។ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Tolonews បានដកស្រង់ប្រភពព័ត៌មានពីប៉ូលីសទីក្រុងកាប៊ុល បានឲ្យដឹងថា ការបំផ្ទុះបានកើតឡើងនាវេលាថ្ងៃត្រង់ថ្ងៃដដែល។ នាបច្ចុប្បន្ន ក្រុមស៊ើបអង្កេតមួយក្រុមកំពុង ស៊ើបអង្កេតពីមូលហេតុនៃការបំផ្ទុះនៅកន្លែងកើតហេតុ។

កាលពី ២ សប្តាហ៍មុន ការបំផ្ទុះស្រដៀងគ្នានេះបានកើតឡើងនៅជិតស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីកាប៊ុល បណ្ដាលឲ្យមនុស្សចំនួន ២ នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ