អេហ្យ៊ីប និងប៉ាឡេស្ទីនពិភាក្សាស្ដីអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

Chia sẻ
(VOV)_នាថ្ងៃទី ២០ មិនា ប្រធានាធិបតីអេហ្យ៊ីប
លោក Abbel Fattah El-Sisi មានកិច្ចចរចារជាមួយ
សមភាគី Palestine លោក​ Mahmoud Abbas នៅ Cairo
ដើម្បីពិភាក្សាស្ដីអំពីការវិវត្ត​ថ្មីបំផុត​ចំពោះ​ដំណើរការ
សន្តិភាព​នៅមជ្ឈឹម​បូព៌ារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។
អេហ្យ៊ីប និងប៉ាឡេស្ទីនពិភាក្សាស្ដីអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1
ប្រធានាធិបតីអេហ្យ៊ីប លោក Abbel Fattah El-Sisi (ខាងស្ដាំ) មានកិច្ចចរចារជាមួយសមភាគី Palestine លោក Mahmoud Abbas នៅ Cairo (រូបថត៖AFP/TTXVN)

(VOV)_នាថ្ងៃទី ២០ មិនា ប្រធានាធិបតីអេហ្យ៊ីប លោក Abbel Fattah El-Sisi
មានកិច្ចចរចារជាមួយសមភាគី Palestine លោក​ Mahmoud Abbas នៅ Cairo ដើម្បី
ពិភាក្សាស្ដីអំពីការវិវត្ត​ថ្មីបំផុត​ចំពោះ​ដំណើរការសន្តិភាព​នៅមជ្ឈឹម​បូព៌ារវាង
ប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ នៅកិច្ចចរចារនេះ ថ្នាក់ដឹកនាំទាំងពីររូប​បាន​បញ្ជាក់
ឡើងវិញថាបញ្ហា ប៉ាឡេស្ទីនជាអាទិភាពបំផុតចំពោះ​បណ្ដាប្រទេស​អារ៉ាប់​។​តាមរយៈ
នេះ បណ្ដាប្រទេសអារ៉ាប់ត្រូវតែសហការអំពីជំហរ និងជួយ​ប៉ាឡេស្ទីនយ៉ាងសកម្មនា
ពេលខាងមុខនេះ ដើម្បីជំរុញដំណោះ​ស្រាយ​រដ្ឋ​ពីរ​ដោយ​ផ្អែកលើខ្សែព្រំដែនឆ្នាំ ១៩៦៧
 ស្របតាមការផ្ដួចផ្ដើមរបស់អារ៉ាប់​។ ភាគីទាំងពីរក៏បានអំពាវនាវឲ្យជំរុញការអនុវត្ត
សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរិះគន់
គោលនយបាយបង្កើតទីលំនៅរបស់ជនជាតិជីហ្វនៃរដ្ឋាភិបាលអ៊ីស្រាអែល​ផងដែរ៕

ប្រតិកម្មទៅវិញ