|
ទាហានអាហ្គានីស្ថានយាមនៅមូលដ្ឋានសឹកនៅខេត្ត Balkh ក្រោយពីករណីវាយប្រហារ
(រូបថត៖EPA/TTXVN) |
(VOVworld) - ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានប្រកាសថ្ងៃ
ទី២៣ មេសា ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធទាហានចំនួន១០០រូប
ក្នុងស្រុកបានបាត់បង់ជីវិតក្នុងករណីវាយប្រហារបង្ហូរឈាមបំផុតរបស់កម្លាំងឧទ្ទាម
តាលីបង់ទៅលើមូលដ្ឋានសឹកនៅខេត្ត Balkh កាលពីថ្ងៃទី២១ មេសា។ប្រធានាធិបតី
លោក Ashraf Ghani ក៏បានកោះហៅកិច្ចប្រជុំជាបន្ទាន់ជាមួយមន្ត្រី សន្តិសុខជាន់ខ្ពស់
ហើយសំណូមពរឲ្យមានការស៊ើបអង្កេតអំពីករណីវាយប្រហារនេះផងដែរ៕