អ៊ីស្លង់ក្លាយជាប្រទេសដំបូងគេនៅតំបន់ Schengen ដែលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ

Chia sẻ
(VOVWORLD) - ប្រទេសអ៊ីស្លង់បានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ធ្វើដំណើរដោយសេរីនៅ Schengen ដែលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬធ្លាប់ឆ្លងជំងឺនេះហើយឥឡូវបានជាសះស្បើយហើយ។ 
អ៊ីស្លង់ក្លាយជាប្រទេសដំបូងគេនៅតំបន់ Schengen ដែលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ - ảnh 1អាកាសយានដ្ឋាន Keflavik (ប្រភព៖ isavia.is)

ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិចំនួន ១៥០ នាក់ដែលធ្វើដំណើរចេញពីហ្វ្រែងហ្វើត (ប្រទេសអាឡឺម៉ង់) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Keflavik របស់ប្រទេសអ៊ីស្លង់កាលពីថ្ងៃទី ១៨ ខែមីនា។

តាមនោះ ប្រទេសអ៊ីស្លង់បានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ធ្វើដំណើរដោយសេរីនៅ Schengen ដែលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលជាអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬធ្លាប់ឆ្លងជំងឺនេះហើយឥឡូវបានជាសះស្បើយហើយ។ ជើងហោះហើរទាំងនេះ សំខាន់គ្រាន់តែមានលក្ខណៈនិមិត្តរូបដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អ៊ីស្លង់ក្នុងការជួយ«សង្គ្រោះ» វិស័យទេសចរណ៍ក្នុងស្រុក ដែលកំពុងតែប្រឈមនឹងការខូចខាត បណ្តាលមកពីជំងឺរាតត្បាតដ៏សាហាវនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ