(VOVworld) – នាថ្ងៃទី ២១ ឧសភា ក្នុងសម័យប្រជុំនៃគណៈកម្មាធិការការទូតនិង ការពារប្រទេសរដ្ឋសភាអ៊ីស្រាអែល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានក្រុម ចរចារសន្តិភាពរបស់អ៊ីស្រាអែល លោកស្រី Tzipi Livni បានឲ្យដឹងថា៖ អ៊ីស្រាអែល
នឹងដំណើរការចរាចារជាមួយអាមេរិកអំពីការចាប់ផ្តើមការចរចារសន្តិភាពជាមួយ
ប៉ាឡេស្ទីនឡើងវិញ។ការថ្លែងមតិពោលខាងលើត្រូវបាននាំ ចេញ ក្នុងរយៈពេល
២ ថ្ងៃ មុននឹងដំណើរទស្សកិច្ចនៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន របស់រដ្ឋមន្ត្រីការបរ
ទេសអាមេរិក លោក John Kerry នាថ្ងៃទី ២៤ និងទី ២៥ ឧសភាខាងមុខសំដៅជំរុញ
ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ ក្នុងពេលនោះ នាថ្ងៃដ៏ដែល ក្រសួងការបរទេស
អាមេរិកបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក លោក Micheal
Oren ដើម្បីប្រឆាំងជំទាស់ផែនការធ្វើឲ្យស្រប ច្បាប់ទីប្រជុំជនចំនួន ៤ ក្នុងតំបន់ត្រើយ
ខាងលិច ព្រមទាំង ព្រមានថា៖ កាយវិការនេះរបស់ Tel Aviv អាចបំផ្លាញការខំប្រឹង
ប្រែងចាប់ផ្តើមការចរចារ សន្តិភាពនៅមជ្ឈឹមបូព៌ារ៕