នៅថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអេមីរ៉ាតអារ៉ាប់រួម (UAE) (រូបថត៖ TTXVN) |
សកម្មភាពថ្មីៗនេះ បានបញ្ជាក់ថា ពលរដ្ឋ UAE បានក្លាយទៅជាជនអារ៉ាប់ដើមដំបូង ដែលត្រូវបានអនុញ្ញាត ឱ្យចូលប្រទេសអ៊ីស្រាអែលដោយមិនត្រូវការទិដ្ឋាការ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថា កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការជាមួយ UAE នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានអះអាងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក Abdullatif bin Rashid al-Zayani កាលពីសប្ដាហ៍មុន គឺមានអត្ថន័យដ៏ធំធេង ដោយភាគីទាំងពីរបានប្រកាសបើកស្ថានទូតនៅតាមប្រទេសនីមួយៗ។ នេះគឺជាសកម្មភាពជាជំហានៗ សំដៅអនុវត្តន៍កិច្ចព្រមព្រៀងស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនងដែលបានចុះហត្ថលេខារវាងអ៊ីស្រាអែល ជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនកាលពីខែកញ្ញាផងដែរ៕