|
អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។ (dantri.com.vn) |
Vovworld-អ៊ីស្រាអែលគ្រោងសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem
ខាងកើត។ កាយវិការនេះគេរំពឹងថាភាពតានតឹងនឹងកើនឡើងនិងជះឥទ្ធពលដល់
ដំណើរការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយអាមេរិកជាអ្នក
កណ្ឌាល។
តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទីក្រុង Jerusalem ថាលិខិតអនុញ្ញាតិសាងសង់
ត្រូវបានអនុម័តនៅសម័យប្រជុំរបស់គណៈកម្មាធិការរៀបចំផែនការដំបន់នាថ្ងៃទី៥
កុម្ភៈ។តាមគំរោងការបើកការដ្ឋានសាងសង់នឹងត្រូវបានអនុវត្តក្នុងប៉ុន្មានសប្ដាហ៍ខាង
មុខ។
មុននោះនាខែមករា អ៊ីស្រាអែលបានប្រកាសផែនការសាងសង់បន្ថែមផ្ទះនៅជាង១៤០០ខ្នងនៅដំបន់ត្រើយខាងលិចនិងនៅទីក្រុង Jerusalem ខាងកើត។ ប្រធានាធិបតី
ប៉ាឡេស្ទីនលោក Mahmud Abbas បានចោទប្រកាន់អ៊ីស្រាអែលកំពុងឆ្លៀតយកការចរចារសន្តិភាពជាសំបក់ក្រៅដើម្បីបើកទូលាយទីប្រជុំជនដោយមិនអើពើរដល់ការរិះគន់របស់អន្តរជាតិនិងអាមេរិក។
ការចចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានតភ្ជាប់ឡើងវិញនាចុងខែ
កក្កដាឆ្នាំ២០១៣ប៉ុន្តែដំណើរការចរចារមិនទាន់មានការវិវឌ្ឍន៍ណាមួយដោយសារអ៊ីស្រាអែលមិនបញ្ឈប់ការសាងសង់លំនៅដ្ឋាននៅដំបន់ដែលទន្ត្រានកាន់កាប់របស់ប៉ាឡេស្ទីនឡើយ៕