|
អ៊ីស្រាអែលសាងសង់បន្ថែមផ្ទះស្នាក់នៅចំនួន១៤០០ខ្នងនៅត្រើយខាងលិច (AP) |
Vovworld-មន្ត្រីរដ្ឋាភិបាលមួយរូបនាថ្ងៃទី២៧ធ្នូបានឲ្យដឹងថា ប្រទេសនេះមាន ផែនការសាងសង់បន្ថែមផ្ទះចំនួន១៤០០ខ្នងនៅត្រើយខាងលិចដែលទន្ទ្រានកាន់
កាប់របស់ជនប៉ាឡេស្ទីននិងនឹងប្រកាសគំរោងការនាប៉ុន្មានសប្ដាហ៍ខាងមុខបន្ទាប់
ពីដោះលែងឲ្យក្រុមទណ្ឌិតប៉ាឡេស្ទីនមួយ។
មន្ត្រីលាក់ឈ្មោះពោលខាងលើបានថ្លែងថា ផ្ទះប្រមាណ៦០០ខ្នងនឹងបានរៀប
ចំនៅទីប្រជុំជន Ramat Shlomo ជាកន្លែងជនហ្ស៊ីបភាគច្រើនរស់នៅ។ ក្នុងពេលនោះ ផ្ទះប្រមាណ៨រយខ្នងនឹងបានសាងសង់នៅទីប្រជុំជនផ្សេងនៅត្រើយខាងលិចដែល
អ៊ីស្រាអែលក៏មានផែនការរក្សាក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយនាពេលអនាគត។
តាមផែនការ Tel Aviv នឹងដោះលែងឲ្យទណ្ឌិតប៉ាឡេស្ទីន២៦នាក់នាថ្ងៃទី២៩ធ្នូ។ នេះ
ជាវគ្គលើកលែងទោសទី៣ក្នុងចំណោមទណ្ឌិតប៉ាឡេស្ទីន១០៩នាក់នឹងបានដោះ
លែងក្នុងវគ្គជាច្រើន៕