អ៊ីស្រាអែលវាយប្រហារដោយបាញ់មីស៊ីលសំដៅទៅលើខេត្ត Quneitra ប្រទេសស៊ីរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រទេសស៊ីរីបានឲ្យដឹងថា អ៊ីស្រាអែលបានវាយប្រហារដោយបាញ់មីស៊ីលសំដៅទៅលើខេត្ត Quneitra នៅភាគនិរតីនៃប្រទេសនេះ។
អ៊ីស្រាអែលវាយប្រហារដោយបាញ់មីស៊ីលសំដៅទៅលើខេត្ត Quneitra ប្រទេសស៊ីរី - ảnh 1 អ៊ីស្រាអែលវាយប្រហារដោយបាញ់មីស៊ីលសំដៅទៅលើខេត្ត Quneitra ប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការ SANA របស់ប្រទេសស៊ីរី បានឲ្យដឹងថា មានទាហានស៊ីរីម្នាក់ត្រូវបានស្លាប់ ហើយមានរថយន្តយោធាមួយគ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហារដែលទីក្រុង Damascus ហៅថា "ការបង្ករឿងហេតុ របស់អ៊ីស្រាអែល" ។ នាថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារមួយនៅស៊ីរី ដើម្បីតបតនឹងការដែលពួកគេចាត់ទុកថាការវាយប្រហារតាមជើងអាកាសរបស់ស៊ីរី សំដៅទៅលើយន្តហោះអ៊ីស្រាអែលមួយចំនួន។ មុននោះ ផងដែរ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាសនៅប្រទេសស៊ីរី ដែលភាគច្រើនតម្រង់លើគោលដៅរបស់អ៊ីរ៉ង់ និងចលនា Hezbollah៕

ប្រតិកម្មទៅវិញ