នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងមតិក្នុងកិច្ចប្រជុំមួយនៅ Jerusalem នាថ្ងៃទី២១ វិច្ឆិកា (រូបថត៖ AFP/TTXVN) |
នេះជាការថ្លែងមតិរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី២៣ វិច្ឆិកា ក្នុងកាលៈទេសៈដែលមានការចាត់ទុក ថា តួនាទីរបស់អ៊ីរ៉ង់នៅតំបន់មជ្ឈឹមបូព៌ាកំពុងជំរុញឲ្យ Tel Aviv និងក្រុមប្រទេស ឈូងសមុទ្រពែក្សខិតមកជិតគ្នា។
នេះមិនមែនជាលើកដំបូងដែលអ៊ីស្រាអែលនិយាយដល់ការពង្រឹងទំនាក់ ទំនងជាមួយក្រុមប្រទេសអារ៉ាប់ ក្នុងនោះមានប្រទេសជាច្រើនដែលធ្លាប់ប្រឈម មុខជាមួយ Tel Aviv។ មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែលបានឡើងសម្លេងជាច្រើនលើក ច្រើនសាថា ជាមួយបម្រែបម្រួលនាបច្ចុប្បន្ននៅមជ្ឈឹមបូព៌ាគឺអ៊ីស្រាអែលនិង ប្រទេសអារ៉ាប់នានាសុទ្ធតែមានការព្រួយបារម្ភរួមអំពីការបង្កើនឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលអាចនាំទៅដល់ការរៀបចំរចនាសម្ព័ន្ធខឿននយោបាយឡើងវិញនៅតំបន់នេះ៕