អ៊ីស្រាអែលរំលឹកដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ |
អ្នកដើរថ្មើរជើងនិងអ្នកបើកបរនៅក្នុងទីក្រុង Jerusalem និង ទីក្រុង Tel Aviv ក៏ដូចជាកន្លែងជាច្រើនផ្សេងៗទៀតនៅទូទាំងប្រទេសអ៊ីស្រាអែលបានឈប់ហើយចំណាយរយៈពេល ២ នាទីដើម្បី ស្មឹងស្មាតគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃគ្រោះប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ។ មុននោះ កាលពីថ្ងៃទី១ ខែឧសភា អ៊ីស្រាអែលបានចាប់ផ្តើមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍យ៉ាងមហាឡារឹតនៅ Yad Vashem - ស្តូបរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនៅទីក្រុង Jerusalem ផងដែរ៕