អ៊ីស្រាអែលប្រកាសរក្សាកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីនៅប្រទេសស៊ីរី

Chia sẻ
(VOVWORLD) - អ៊ីស្រាអែលនឹងបន្តសហប្រតិបតិ្តការជាមួយកងទ័ពរុស្ស៊ីក្នុងយុទ្ធនាការយោធានានានៅប្រទេសស៊ីរី។
អ៊ីស្រាអែលប្រកាសរក្សាកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីនៅប្រទេសស៊ីរី - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ Xinhua/TTXVN)


ជាសេចក្ដីប្រកាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី២៥ ខែកញ្ញា ក្នុងបរិបទដែលទំនាក់ទំនង រវាងប្រទេសទាំងពីរនេះកំពុងមានភាពតានតឹងដោយពាក់ព័ន្ធដល់ករណីធ្លាក់ យន្តហោះរុស្ស៊ីនៅស៊ីរី។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកយកព័ត៌មានមុននឹងចាញ ដំណើរទៅកាន់ទីក្រុងញូវយ៉ក់ ដើម្បីចូលរួមសម័យប្រជុំនៃមហាសន្និបាតអ.ស.ប នោះ លោក Netanyahu បានសង្កត់ធ្ងន់ថា កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) នឹងរក្សាកិច្ចសហការជាមួយកងទ័ពរុស្ស៊ី។ លោកក៏សង្កត់ធ្ងន់ដែរថា អ៊ីស្រាអែល នឹងបន្តរារាំងវត្តមានរបស់កងទ័ពអ៊ីរ៉ង់នៅស៊ីរីក្នុងរយៈពេលយូរអង្វែង ហើយតាម ពិតទៅ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ប្រទេសនេះបានអនុវត្តន៍គោលជំហរនេះ ប្រកបដោយជោគជ័យ ក៏ដូចជារាំងស្កាត់ការផ្ទេរប្រគល់អាវុធទំនើបៗចំពោះក្រុម ឧទ្ទាម Hezbollah នៅប្រទេសលីបង់ ផងដែរ៕

ប្រតិកម្មទៅវិញ