ទិដ្ឋភាពនៃច្រកទ្វារព្រំដែន Rafah (ប្រភព: Jerusalem Center For Public Affairs) |
នាថ្ងៃទី ១៧ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះ អាងថា អ៊ីស្រាអែលនឹងបន្តកិច្ចចរចាជាមួយក្រុមហាម៉ាស់ តាមរយៈតួនាទីជាអាជ្ញាកណ្តាលរបស់អេហ្ស៊ីបដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា។ លោករូបនេះបានឲ្យដឹងថា ក្រុមហាម៉ាស់ត្រូវទទួលខុសត្រូវលើការវាយប្រហារទាំងស្រុងពីតំបន់ហ្គាហ្សា មិនថាដោយសារចេតនាឬក៏បញ្ហាបច្ចេកទេសឡើយ។
មុននេះ ចលនាអ៊ីស្លាមហាម៉ាស់ បានប្រកាសថា ការបាញ់គ្រាប់រ៉ុកកែតពីតំបន់កាហ្សាទៅកាន់រដ្ឋធានី Tel Aviv កាលពីថ្ងៃទី ១៤ ខែមីនា ជាការ “ភាន់ច្រឡំ” តែណ្ណោះ។ ថ្នាក់ដឹកនាំអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានតបតវិញយ៉ាងខ្លាំងក្លាទៅ លើគោលដៅចំនួន ១០០ របស់ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា។ ទន្ទឹមនឹងនេះ លោកក៏បានលើកច្បាស់ថា កងទ័ពអ៊ីស្រាអែលនឹងបង្កើនការវាយប្រហារដើម្បីបន្តធានាសន្តិភាពសម្រាប់ប្រជាជនអ៊ីស្រាអែល៕