ទីប្រជុំជនមួយរបស់អ៊ីស្រាអែលកំពុងត្រូវបានកសាងឡើងនៅត្រើយខាងលិច (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៣ សីហា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ឲ្យដឹងថា រដ្ឋអំណាចរបស់លោកធ្វើបានច្រើនជាងរដ្ឋអំណាចមុនៗ ទាំងអស់ក្នុងការជំរុញទីប្រជុំជន ជីហ្វ។ លោក Netanyahu បានលើកឡើងមតិ ដូច្នេះក្នុងពិធីដាក់គ្រឹះសំរាប់ទីប្រជុំជនថ្មីនៅ Beitar Illit ជាទីប្រជុំជនធំបំផុតនៅ ត្រើយខាងលិចសំរាប់ជនជីហ្វប្រមាណ៥ហ្មឺននាក់។ លោក Netanyahu ឲ្យដឹង ថែមទៀតថា លោកនៅគាំទ្រដំណោះស្រាយរដ្ឋចំនួន២ ប៉ុន្តែអ្នកគាំទ្រសន្តិភាព ចាត់ទុកថា សកម្មភាពរបស់លោកបានបង្ហាញឲ្យឃើញទស្សនៈផ្ទុយទៅវិញ៕