អ៊ីស្រាអែលបង្កើតរដ្ឋាភិបាលថ្មី

Chia sẻ
(VOVWORLD) - គណៈបក្ស ដែលចូលរួមក្នុង   រដ្ឋាភិបាលចម្រុះនេះ រួមមាន Yesh Atid ខៀវនិងស Yisrael Beitenu ការងារ Yamina ក្តីសង្ឃឹមថ្មី Meretz និង Ra’am។

នាថ្ងៃទី ១៣ មិថុនា រដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើការស្បថចូលកាន់តំណែង បន្ទាប់ពីរដ្ឋសភាប្រទេសនេះបានបោះឆ្នោតអនុម័ត នាថ្ងៃដដែល។     រដ្ឋាភិបាលថ្មីនេះ ត្រូវបានបង្កើតឡើងផ្អែកលើកិច្ចព្រមព្រៀងរវាងសម្ព័ន្ធគណៈបក្សចំនួន៨ដែលប្រឆាំងនឹងនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu កាន់មុខតំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេល ១២ ឆ្នាំកន្លងមកនេះ។

តាមកិច្ចព្រមព្រៀងនេះ លោក Naftali Bennet (អាយុ៤៩ឆ្នាំ) នឹងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីដោយប្ដូរវេនក្នុងរដ្ឋាភិបាលចម្រុះ រហូតដល់ខែសីហាឆ្នាំ២០២៣ បន្ទាប់មក ផ្ទេរតំណែងទៅឲ្យប្រធានបក្ស Yesh Atid លោក Yair Lapid សម្រាប់ពាក់កណ្តាលអាណត្តិ ដែលនៅសល់។ គណៈបក្ស ដែលចូលរួមក្នុង   រដ្ឋាភិបាលចម្រុះនេះ រួមមាន Yesh Atid ខៀវនិងស Yisrael Beitenu ការងារ Yamina ក្តីសង្ឃឹមថ្មី Meretz និង Ra’am ៕

ប្រតិកម្មទៅវិញ