|
អ៊ីស្រាអែលនឹងបន្តអនុវត្តយុទ្ធនាការយោធានៅតំបន់ Gaza ក្នុងករណីចាំបាច់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ សីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានឲ្យដឹងថា៖ ប្រទេសនេះនឹងបន្តអនុវត្តយុទ្ធនាការយោធាតម្រង់
ទៅ លើចលនាឥស្លាម Hamas នៅតំបន់ Gaza ក្នុងករណីចាំបាច់ដើម្បីស្តារ
សន្តិសុខឡើង វិញសំរាប់ប្រជាជនអ៊ីស្រាអែល។ ប្រតិកម្មចំពោះកាយវិការ
ពោលខាងលើ អ្នកនាំ ពាក្យចលាន Hamas លោក Fawzi Barhum បានឲ្យដឹង
ថា៖ Hamas នឹងបន្តសង្គ្រាមប្រឆាំងអ៊ីស្រាអែលដល់ពេលណាចលនាឥស្លាម
នេះទទួលបានបណ្ដាគោលដៅដែល បានដាក់ចេញ។ សេចក្តីថ្លែងការរបស់
ភាគីទាំង ២ ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ស្ថានភាពនៅតំបន់ Gaza បានក្លាយទៅជាតានតឹងជាពិសេសបន្ទាប់ ពីបទឈប់បាញ់ក្នុងរយៈពេល
៧២ ម៉ោង ត្រូវបានបំផ្លាញក្រោយរយៈពេល ប៉ុន្មានម៉ោងចូលជាធរមាន៕