អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចធ្វើសមយុទ្ធរួមជាមួយអាមេរិក |
ចូលរួមសមយុទ្ធរួមនេះ មានទាហានចំនួន ២ ពាន់ ៥ រយ នាក់ ចំណុះទីបញ្ជាការដ្ឋានអឺរ៉ុបរបស់អាមេរិក (USEUCOM) និងទាហានអ៊ីស្រាអែល ចំនួន ២ ពាន់នាក់ ចំណុះកងកម្លាំងការពារលំហរអាកាស អង្គភាពភស្តុភារ និង សុខាភិបាល ក៏ដូចជាអង្គភាពផ្សេងៗចំណុះកងកម្លាំងការពារអ៊ីស្រាអែល (IDF) ។
យោងតាមកងយោធាអ៊ីស្រាអែលថា៖ នេះគឺជាការធ្វើសមយុទ្ធរួមធំបំផុតរវាង IDF និង USEUCOM ក្នុងឆ្នាំនេះ។គោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលរវាងកងទ័ពនៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាពង្រឹងសមត្ថភាពការពារលំហអាកាសផងដែរ៕