|
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu ថ្លែងមតិនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅ Jerusalem នាថ្ងៃទី៣ មេសា (រូបថត៖AFP/TTXVN) |
(VOVworld) - អ៊ីស្រាអ៊ែលបានច្រានចោលជាផ្លូវការនូវការផ្ដើមគំនិតរបស់បារាំង
សំដៅតភ្ជាប់ដំណើរការសន្តិភាពរវាងអ៊ីស្រាអ៊ែលជាមួយប៉ាឡេស្ទីនដែលកំពុងជាប់
គាំងរហូតមកដល់ពេលនេះ។ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី២៨ មេសា ខុទ្ទកាល័យ
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលបានលើកច្បាស់ថា Tel Aviv យល់ព្រមជាមួយទស្សនៈថា
វិធីល្អបំផុតដើម្បីដោះស្រាយជំលោះរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីននោះគឺតាមរយៈ
ការចរចារផ្ទាល់ តែមិនមានលក្ខខ័ណ្ឌចម្បងណាមួយឡើយ។តាមការផ្ដើមគំនិតសន្តិ
ភាពរបស់បារាំងដែលបាននាំចេញដោយអតីតរដ្ឋមន្រ្តីការបរទេសលោក Laurent
Fabius កាលពីខែមករាកន្លងទៅថា បារាំងនឹងរៀបចំសន្និសីទរដ្ឋមន្រ្តីនៅទីក្រុង
ប៉ារីសនាថ្ងៃទី៣០ ឧសភាខាងមុខនេះ សំដៅតភ្ជាប់ឡើងវិញនូវការចរចារសន្តិភាព
នៅមជ្ឈឹមបូព៌ា។ប្រសិនបើការខំប្រឹងប្រែងរបស់បារាំងមិននាំមកនូវលទ្ធផលណា
មួយនោះទេ បារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕