អ៊ីស្រាអែល និងបារ៉ែនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ

Chia sẻ
(VOVWORLD) - ច្ចព្រមព្រៀងទាំងនេះ បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងអ៊ីស្រាអែលនិងបារ៉ែន។
អ៊ីស្រាអែល និងបារ៉ែនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ - ảnh 1 តំណាងអ៊ីស្រាអែល - បារ៉ែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៨ ចំណុច រួមមានសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតសន្តិភាពនិងមិត្តភាពនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក Steven Mnuchin (ឈរនៅកណ្តាល) ។ (ប្រភព៖ AFP)

នៅម៉ាណាម៉ា (បារ៉ែន) ប្រធានអគ្គនាយកដ្ឋាននៃក្រសួងការបរទេសអ៊ីស្រាអែលលោក Alon Ushpiz និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif Bin Rashid Al-Zayani កាលពីថ្ងៃទី ១៨ ខែតុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៨ ក្នុងនោះមានសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូត សន្តិភាពនិងមិត្តភាព។

កិច្ចព្រមព្រៀងទាំងនេះ បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងអ៊ីស្រាអែលនិងបារ៉ែន។ អ៊ីស្រាអែលក៏បានផ្តល់ឯកសារផ្លូវការដល់បារ៉ែនដើម្បីបើកស្ថានទូតប្រចាំនៅបារ៉ែនផងដែរ ។ ភាគីទាំងពីរក៏បានសន្យាថាមិនមានសកម្មភាពអរិភាពនឹងគ្នា និងប្រឆាំងនឹងសកម្មភាពអរិភាពពីភាគីទី៣ផងដែរ៕

ប្រតិកម្មទៅវិញ