អស់រយៈពេល ៧៥ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនបានកត់ត្រាអ្នកឆ្លងជំងឺ COVID-១៩ ថ្មីណាមួយក្នុងសហគមន៍ទេ

Chia sẻ
(VOVWORLD) - យោងតាមគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ ម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ។ 
អស់រយៈពេល ៧៥ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនបានកត់ត្រាអ្នកឆ្លងជំងឺ COVID-១៩ ថ្មីណាមួយក្នុងសហគមន៍ទេ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ baoquocte)

ករណីឆ្លងជំងឺកូវីដ១៩ សរុបត្រូវបានកត់ត្រានៅប្រទេសវៀតណាមមានចំនួន ១.២៨១ នាក់។ ហេតុដូច្នេះ ប្រទេស វៀតណាមបានឈានចូលដល់ថ្ងៃទី ៧៥     ជាប់ៗគ្នាដែលមិនកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១៥ ខែវិច្ឆិកា អាជ្ញាធរវៀតណាម ខុទ្ទកាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅតៃប៉ិ (ចិន) ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម និងស្ថាប័នមូលដ្ឋានផ្សេងទៀតនៅតៃវ៉ាន់ (ចិន) បានសម្របសម្រួលគ្នារៀបចំជើងហោះហើរចំនួន ២ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីតៃវ៉ាន់ (ចិន) ត្រឡប់មកស្រុកកំណើតវិញ។

ភ្លាមៗបន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ក្រុមអាកាសយានិកនិងអ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកស្របតាមបទបញ្ញត្តិនានាដែលបានកំណត់៕

ប្រតិកម្មទៅវិញ