|
អ៊ូស្រ្តាលីសន្យាជិតស្និតជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយក្នុងការប្រយុទ្ធនឹងភេរវកម្ម (Image: VNA) |
(VOVworld) – រដ្ឋាភិបាលសហព័ន្ធអ៊ូស្ត្រាលីនឹងស្វែងរកកិច្ចសហប្រតិបត្តិការ
ជិតស្និតថែមទៀតជាមួយបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍សំដៅទប់ទល់នឹងលិទ្ធិ
ភេរវកម្មនិងជ្រុលនិយម។ នេះគឺជាកិច្ចសន្យារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
អ៊ូស្ត្រាលីលោក Michael Keenan ដែលបានផ្តើមឡើងនៅសន្និសីទប្រឆាំងគាំទ្រ
លិទ្ធិភេរវកម្មកំពុងប្រព្រឹត្តទៅនៅ Sydney។ លោក Keenan បានសង្កត់ធ្ងន់ទៅ
លើសារៈសំខាន់នៃការចែករំលែកនិងវិភាគព័ត៌មានអំពីការគាំទ្រលិទ្ធិភេរវកម្ម
ដោយឈរលើកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំង ចាត់ទុកថា៖ ទង្វើនេះនឹងបង្កើត
ភាពខុសគ្នាចំពោះសន្តិសុខអ៊ូស្ត្រាលីផងនិងសន្តិសុខក្នុងតំបន់និងលើពិភព
លោកផង។ តាមគំរោង នាខែធ្នូខាងមុខ លោក Keenan នឹងទៅបំពេញទស្សន
កិច្ចនៅម៉ាឡេស៊ី សឹង្ហបុរីនិងហ្វីលីពីន សំដៅបង្កើនកិច្ចសហការព័ត៌មានចារកម្ម
ប្រឆាំងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ៕