អាស៊ីអាគ្នេយ៍គឺជាតំបន់អាទិភាពមួយនៅក្នុងផែនការផ្តល់ជំនួយអភិវឌ្ឍន៍របស់អូស្រ្តាលីសម្រាប់រយៈពេល ២០២០-២០២១ |
យោងតាមរដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា ចំនួនទឹកប្រាក់នៃជំនួយអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងកើនឡើងរហូតដល់ ១.០០៩,៩ លានដុល្លារអូស្រ្តាលី កើនឡើង ៤,១ លានដុល្លារអូស្រ្តាលី បើប្រៀបធៀបនឹងឆ្នាំសារពើពន្ធមុន។
ក្នុងនោះ កញ្ចប់ជំនួយសម្រាប់ប្រទេសវៀតណាមមានទឹកប្រាក់ចំនួន ៧៨,៩ លានដុល្លារអូស្រ្តាលី ដែលកើនឡើង ៧០០,០០០ ដុល្លារអូស្រ្តាលី បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទោះបីជាការកើនឡើងមិនមានច្រើនក៏ដោយ ប៉ុន្តែក្នុងបរិបទនៃការកាត់បន្ថយថវិការបស់អូស្រ្តាលីចំនួន ៤៤ លានដុល្លារអូស្រ្តាលីក្នុងការចំណាយលើជំនួយអភិវឌ្ឍន៍សរុប បានបង្ហាញពីសារៈសំខាន់ដែលអូស្ត្រាលីផ្តល់ជូនតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ ជំងឺរាតត្បាត Covid-19 កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអូស្ត្រាលី ហើយរុញច្រានប្រទេសនេះឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្រោយពីមានកំណើនជិត ៣ ទសវត្សរ៍ជាបន្តបន្ទាប់ ប៉ុន្តែអូស្ត្រាលីនៅតែបង្កើនដើមទុនលើជំនួយអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេចាត់ទុកថាជាសកម្មភាពជាក់ស្តែងក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលនៃប្រទេសនេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការអមដំណើរនិងគាំទ្រដល់បណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះផងដែរ៕