អ.ស.បអំពាវនាវឲ្យសហគមន៍អន្តរជាតិចែករំលែកការទទួលខុសត្រូវអំពីជនចំណាកស្រុក

Chia sẻ
(VOVworld) - នាថ្ងៃទី៨ សីហា ថ្លែងមតិនៅក្រុមប្រឹក្សា
ទំនាក់ទំនងអន្តរជាតិអាហ្សង់ទីន លោក Ban Ki Moon
បានលើកច្បាស់ថា វិបត្តិជនភៀសខ្លួននាបច្ចុប្បន្នបាន
ហួសពីសមត្ថភាពគ្រប់គ្រងនៃប្រទេសនិមួយៗ ហើយ
នាំទៅផលវិបាកជាច្រើន។
អ.ស.បអំពាវនាវឲ្យសហគមន៍អន្តរជាតិចែករំលែកការទទួលខុសត្រូវអំពីជនចំណាកស្រុក - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki Moon (រូបថត៖TTXVN)

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki Moon បានដាស់តឿន
សហគមន៍អន្តរជាតិរួមគ្នាចែករំលែកការទទួលខុសត្រូវដើម្បីដោះស្រាយវិបត្តិជន
ភៀសខ្លួន។នាថ្ងៃទី៨ សីហា ថ្លែងមតិនៅក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ
អាហ្សង់ទីន លោក Ban Ki Moon បានលើកច្បាស់ថា វិបត្តិជនភៀសខ្លួន នាបច្ចុប្បន្ន
បានហួសពីសមត្ថភាពគ្រប់គ្រងនៃប្រទេសនិមួយៗ ហើយនាំទៅផលវិបាកជា
ច្រើន។ដើម្បីដោះស្រាយស្ថានការណ៍នេះ បណ្ដាប្រទេសចាំបាច់ត្រូវសហការធ្វើ
សកម្មភាពនៅកំរិតសកលដោយឈរលើមូលដ្ឋានចែករំលែកការទទួលខុសត្រូវ។
អ.ស.បនឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នាខែកញ្ញាខាងមុខ សំដៅឯកភាពលើ
ដំណោះស្រាយរួមរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ