ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គមួយលើករបស់មហាសន្និបាតអ.ស.ប (រូបថត៖ AFP/TTXVN) |
អាមេរិកនិងអ៊ីស្រាអែលបានបោះឆ្នោតសម្លេង ប្រឆាំង។ នេះជាលើកទី២៦ជាបន្តបន្ទាប់ដែលសមាជិកអ.ស.បស្ទើរតែទាំងអស់ សំដែងការគាំទ្រចំពោះសេចក្ដីសំរេចចិត្តដោយឈ្មោះ “ភាពចាំបាច់នៃការបញ្ចប់ បទហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលអាមេរិកដាក់លើគុយបា” ដែល រដ្ឋាភិបាលគុយបាដាក់ជូនជារៀងរាល់ឆ្នាំ។
ថ្លែងមតិចំពោះមុខមហាសន្និបាត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ការអនុវត្តបទហ៊ុំព័ទ្ធខាង សេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្មប្រឆាំងគុយបា ជាសកម្មភាពដោយឯកតោ ភាគី មិនសមហេតុសមផល ហើយមិនសមស្របជាមួយការកំណត់នៃច្បាប់អន្តរ ជាតិនិងគោលការណ៍នៃធម្មនុញ្ញអ.ស.ប។ វៀតណាមគាំទ្រពង្រាងសេចក្ដី សំរេចចិត្តរបស់មហាសន្និបាតអ.ស.ប ស្រុះចិត្តគំនិតជាមួយសហគមន៍អន្តរជាតិ ដោយអំពាវនាវឲ្យអាមេរិកលុបចោលទាំងស្រុងនូវបទហ៊ុំព័ទ្ធប្រឆាំងគុយបា៕