អាស៊ែបៃហ្សង់យល់ព្រមចូលរួមជំនួបជាន់ខ្ពស់ជាមួយអាមេនី

Chia sẻ

(VOVWORLD) - ក្រសួងការបរទេសអាស៊ែបៃហ្សង់ជឿជាក់ថា ជំនួបនេះនឹងបង្កើតឡើងកាលានុវត្តភាពបន្ថែមទៀត ព្រមទាំងបញ្ជាក់ថា អាស៊ែបៃហ្សង់ជានិច្ចកាលទុកចំហជំនួបសន្ទនានយោបាយ ហើយស្វាគមន៍ជំនួបប្រាស្រ័យបែបនេះ។

អាស៊ែបៃហ្សង់យល់ព្រមចូលរួមជំនួបជាន់ខ្ពស់ជាមួយអាមេនី - ảnh 1តំបន់ព្រំប្រទល់ជាប់គ្នារវាងអាស៊ែបៃហ្សង់និងអាមេនី។ (រូបថត៖ AFP/ VNA)

ក្រសួងការបរទេសអាស៊ែបៃហ្សង់កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានប្រកាសថា ប្រទេសនេះយល់ព្រមជាមួយសំណើររបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីជំនួបមួយដែល EU ជាអ្នកសម្របសម្រួលដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំអាស៊ែបៃហ្សង់និងអាមេនីនៅទីក្រុងព្រុចស៊ែល (បែលហ្ស៊ិក)។ ក្រសួងការបរទេសអាស៊ែបៃហ្សង់ជឿជាក់ថា ជំនួបនេះនឹងបង្កើតឡើងកាលានុវត្តភាពបន្ថែមទៀត ព្រមទាំងបញ្ជាក់ថា អាស៊ែបៃហ្សង់ជានិច្ចកាលទុកចំហជំនួបសន្ទនានយោបាយ ហើយស្វាគមន៍ជំនួបប្រាស្រ័យបែបនេះ។

គួរជម្រាបថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានស្នើឲ្យរៀបចំជំនួបមួយរវាងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan នៅទីក្រុងព្រុចសែល នៅថ្ងៃទី១៥ ខែធ្នូ ខាងមុខ បន្ទាប់ពីជម្លោះបានផ្ទុះឡើងវិញនៅតំបន់ព្រំដែនរវាងប្រទេសជាប់របងភូមិផងទាំងពីរនេះ៕

ប្រតិកម្មទៅវិញ