|
យុទ្ធនាការណ៍យោធានៅត្រើយខាងលិចបានបង្កភាពតានតឹង
ជាមួយប្រទេសប៉ាឡេស្ទីន (រូបថតៈPressTV ) |
(VOVworld)-នាថ្ងៃទី២៨មិថុនា ស្ថាប័នសិទ្ធិមនុស្សរបស់អ.ស.ប និងសហភាពអឺរ៉ុប
(EU) បានដាស់តឿនអ៊ីស្រាអ៊ែលនិងភាគីទាក់ទិននានា អត់ធ្នត់ក្នុងការបង្រាបជន
ប៉ាឡែស្ទីន ក្នុងយុទ្ធនាការស្វែងរកយុវជនឥស្លាម៣នាក់ដែលត្រូវការចាប់ជម្រិត
នៅត្រើយខាង លិច។ អ្នកនាំពាក្យស្ថាប័នសិទ្ធិមនុស្សអ.ស.ប លោក Rupert Colville
បានអំពាវនាវ ភាគីទាក់ទិននានាគោរពច្បាប់អន្តរជាតិនិងអត់ធ្មត់។ លោក Colville
បានចាត់ទុកថា ការបាត់បង់មនុស្សក្នុងយុទ្ធនាការណ៍នេះគឺគួរឲ្យបារម្ភ ក្នុងកាលៈ
ទេសៈដែលភាពតាន តឹងកើនឡើងនៅត្រើយខាងលិច។
រីឯខ្លួនវិញ EU ក៏បានអំពាវនាវអ៊ីស្រាអ៊ែលប្រើប្រាស់វិធានការសមស្រប ក្នុងការ
ស្វែងរកជនបាត់ខ្លួន ព្រមទាំងបរិហាចំពោះអំពើចាប់ជម្រិត និងអំពាវនាវដោះលែង
ឲ្យ ចំណាប់ខ្មាំងទាំងបីនាក់នោះផងដែរ៕